ដំឡើង​កម្មវិធី​កាត់​ត​រូបភាព ឧទាហរណ៍​ដូច​ជា Photoshop អាច​នឹង​ទាញ speed កុំព្យូទ័រ​របស់​អ្នក​បាន។ សម្រាប់​ម៉ាស៊ីន​សមត្ថភាព​ខ្ពស់​ប្រាកដ​ជា​ពុំ​ចោទ​ជា​បញ្ហា​ឡើយ ចុះ​សម្រាប់​ម៉ាស៊ីន​តូចៗ​វិញ​នឹង​ទៅ​ជា​យ៉ាងណា? កុំ​បារម្ភ ទំព័រ​​​នេះ Sabay សូម​បង្ហាញ​ជូន​ការ​កាត់ត​រូបភាព​តាម​អនឡាញ​វិញ​ម្ដង ដែល​នេះ​នឹង​ជួយ​សម្រាល​ម៉ាស៊ីន​របស់​អ្នក​ជាជាង​ដំឡើង application។



មិន​មាន​អ្វី​ច្រើន​នោះ​ទេ ប្រសិន​ប្រិយមិត្ត​ដែល​ធ្លាប់​ប្រើ photoshop ស្រាប់ នោះ​នឹង​មាន​ភាព​ងាយស្រួល​ជា​មួយ​ឧបករណ៍ (tool) នៅ​លើ​នោះ​ស្រាប់។ កុំ​ឱ្យ​ខាត​ពេល​យូរ តោះ​តាមដាន​ជា​មួយ Sabay ដូច​តទៅ៖
យើង​សូម​លើក​យក​គេហទំព័រ​កាត់​ត​រូបភាព​តាម​អនឡាញ​ចំនួន​ពីរ​មក​បង្ហាញ​ ជូន​គឺ http://www.livephotoshop.com/ និង http://pixlr.com/editor/ សូម​មើល​រូប interface ដូច​ខាង​ក្រោម៖

—————————————————————————————————————————————
យល់យ៉ាងណាដែរ​ ចំពោះការកាត់ត​រូប​តាម​អនឡាញ​បែបនេះ? ប្រិយមិត្ត​ប្រសិន​បើ​ស្គាល់​គេហទំព័រ​ដៃទៀត​ អាច​ចែករំលែក​បន្ថែម​នៅ​ក្នុង​ប្រអប់​ comment ខាង​ក្រោម​។

ដោយ៖ ឈុន ហួរ