តើប្រិយមិត្តចំណាយពេលច្រើនក្នុងការ បើក Page ឬTabs លើ Browser ឡើងវិញទេ? អ្នកប្រើប្រាស់កម្មវិធី Browser មួយចំនួនពេលខ្លះប្រហែលច្រឡំបិទ browser ដោយអចេតនា និងពេលខ្លះបិទដោយសារបញ្ហាផ្សេងទៀតហើយមែនទេ? អ្នកនឹងមានភាពលំបាកចំណាយពេលរកគេហទំព័រទាំងនោះឡើងវិញ ព្រោះពេលបើកលើកបន្ទាប់ ផ្ទាំង Tabsទាំងនោះនឹងបាត់អស់។
ទំព័រនេះ Sabay សូមលើកយកពីរបៀបកំណត់ឲ្យកម្មវិធី Browser ទាំងនោះចងចាំ ទាំងPage និងTabs ទាំងឡាយចុងក្រោយមុនពេលបិទដែលនឹងបង្ហាញមកវិញរាល់ ពេលបើកលើកបន្ទាប់ លើកម្មវិធី Google Chrome និង Mozilla Firefox។ ចង់ដឹងកំណត់យ៉ាងណានោះសូមតាមដាន និង អនុវត្តជំហានដូចខាងក្រោម៖
សម្រាប់ប្រិយមិត្តប្រើ Google Chrome:
ចុចលើរូបកូនសោ => រើសយក “Options”
ផ្ទាំងថ្មីមួយបង្ហាញឡើងមក, ត្រង់ On startup ចុចធីកយកឃ្លា “Reopen the pages that were open last” រួចចុចប៊ូតុង Close ជាការស្រេច។

សម្រាប់ប្រិយមិត្តប្រើ Mozilla Firefox:
ចូលទៅម៊ឺនុយ Tools => Options
ផ្ទាំងថ្មីមួយបង្ហាញឡើងមក, ត្រង់ When Firefox startup សូមជ្រើសរើសយកពាក្យ “Show my windows and tabs from last time” រួចចុចលើប៊ូតុង OK ជាការស្រេច។


ក្រោយពីបានកំណត់ដូចជំហានខាងលើរួចនោះ នៅពេលយើងបើក Browserលើកក្រោយនឹងបង្ហាញផ្ទាំង Tabs មុនពេលបិទចុងក្រោយ។
សាកល្បងធ្វើម្ដងមើល៍ តើបានផលអត់?
ដោយ៖ ឈុន ហួរ

0 comments:
Post a Comment