ការកម្សាន្តវីដេអូតាមបណ្ដាញអ៊ីនធឺណិត
សព្វថ្ងៃទទួលបានការពេញនិយមជាទីបំផុត។ ទន្ទឹមនោះ Youtube
ជាសេវាកម្មចែករំលែកវីដេអូមួយដែលមានប្រិយភាពយ៉ាងខ្លាំង
មិនត្រឹមតែនិយមតាមបណ្ដាប្រទេសអន្តរជាតិប៉ុណ្ណោះទេ
ប្រជាជនកម្ពុជាក៏ដូច្នោះដែរ។ ជឿជាក់ថា
ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់កម្មវិធីផ្សេងៗគ្នាសម្រាប់
ទាញយកវីដេអូ ជាក់ស្ដែង Internet Download Manager។
ទំព័រមុន Sabay បានប្រាប់ពីរបៀបដំឡើង IDM ឱ្យដំណើរការបានពេញលេញនៅលើ Firefox និង Google Chrome។ យ៉ាងណាមិញ សម្រាប់ទំព័រនេះ Sabay សូមបង្ហាញជូនវិធីសាស្ត្រថ្មីមួយទៀតងាយស្រួលទាញយកវីដេអូដោយពុំ ចាំបាច់ IDM ឬដំឡើងកម្មវិធីទំហំធំអ្វីឡើយ គឺប្រើតែ Add ons ក៏បាន។ កុំឱ្យខាតពេលយូរ តោះតាមដាន និងអនុវត្តតាមជំហានដូចខាងក្រោម៖
ដោយ៖ ឈុន ហួរ

- ត្រូវដំឡើង Add ons ដែលមានឈ្មោះ Video
DownloadHelper ដោយចុចលើ Ctrl + Shift + A។ ត្រង់នេះត្រូវស្វែងរក add
ons ដោយវាយឈ្មោះ Video DownloadHelper រួចហើយចុចលើប៊ូតុង Install។
បន្ទាប់មកបិទកម្មវិធី firefox ហើយបើកឡើងវិញ (restart) នៅពេលនោះ
អ្នកនឹងឃើញមានរូប icon ថ្មីនៅផ្នែកខាងលើនិងខាងស្ដាំកម្មវិធី
firefox។

- បន្ទាប់ពីធ្វើតាមជំហានខាងលើរួច
សាកល្បងបើកវីដេអូ youtube ហើយចុចលើ icon នោះ
នោះប្រិយមិត្តនឹងអាចទាញយកទៅតាមប្រភេទឯកសារផ្សេងៗជូនមាន MP4,
flv, 3gp …។
យ៉ាងម៉េចហើយ តើប្រិយមិត្តធ្វើបានជោគជ័យឬនៅ? បើមានបញ្ហា
ឬប្រិយមិត្តស្គាល់ add ons ល្អៗអាចបញ្ចេញមតិក្នុងប្រអប់ comment
ខាងក្រោមបានណា៎ …ដោយ៖ ឈុន ហួរ

0 comments:
Post a Comment