តើប្រិយមិត្តធ្លាប់ឆ្ងល់ដែរឬទេថា
តើរូបភាពដែលអ្នកកំពុងតែមើលមានប្រភពមកពីគេហទំព័រណាខ្លះ ?
នៅទំព័រនេះ Sabay
សូមធ្វើការបង្ហាញពីវិធីស្វែងរកប្រភពនៃរូបភាព តាមរយៈ Google search by Image ដល់ប្រិយមិត្តទាំងអស់គ្នា។ ដើម្បីស្វែងរកប្រភពនៃរូបភាព តើយើងត្រូវធ្វើដូចម្ដេចខ្លះ ?
បន្ទាប់មកចុចទៅលើ Icon ដែលមានរូបដូចម៉ាស៊ីនថត ហើយជ្រើសរើសយកពាក្យ Upload image។
ជ្រើសរូបភាពដែលយើងចង់ដឹងប្រភពនៃរូបភាពនោះ ដោយចុចទៅលើប៊ូតុង Choose File បន្ទាប់មកជ្រើសរើសយកឈ្មោះរូបភាពនោះ។
ទីបញ្ចប់ Google នឹងបង្ហាញពីប្រភពដើមនៃរូបភាពដែលអ្នកបានជ្រើសរើស។

ឧទាហរណ៍ថា យើងមានរូបដូចខាងលើ ហើយចង់ដឹងពីប្រភពដើមនៃរូបភាពនេះ
ដូច្នេះ ដំបូងបង្អស់ចូលទៅកាន់គេហទំព័រ www.google.com ហើយចុចលើពាក្យ Image ។



រូបភាពខាងលើនេះ ជាលទ្ធផល នៃប្រភពរូបភាព
វិធីមួយទៀតជាការងាយបំផុត
ប្រិយមិត្តទាំងអស់គ្រាន់តែចាប់ទាញរូបភាពដែលយើងចង់ដឹងប្រភពនោះ
ចូលទៅក្នុងប្រអប់ Search ជាការស្រេច។
លទ្ធផលគឺបានដូចខាងក្រោមនេះ៖

ការចែកចាយរូបភាពផ្សេងៗ
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមជាបច្ចេកវិទ្យាមួយថ្មីដែលកំពុងតែ
ពេញនិយម ។ ប៉ុន្តែទន្ទឹមនឹងភាពពេញនិយមនេះ
មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួន
យករូបភាពពីគេហទំព័រផ្សេងៗ មកធ្វើជា Profile Picutre
របស់ខ្លួនឬក៏យករូបភាពប្លែកៗទៀត
ដើម្បីប្រឌិតឲ្យចេញជារឿងផ្សេងៗធ្វើឲ្យគេភ្ញាក់ផ្អើល។
ដើម្បីដឹងច្បាស់ ប្រិយមិត្តអាចសាកល្បងយករូបភាពអ្នកណាម្នាក់
ដែលអ្នកគិតថាជា Fake Profile ទៅអនុវត្តន៍សូមធ្វើតាមវិធីខាងលើនេះ
អ្នកនឹងដឹងពិតប្រាកដថា រូបភាពនោះ យកពីគេហទំព័រណាខ្លះ៕
ដោយ៖ តុង
0 comments:
Post a Comment