បច្ចុប្បន្នគេសង្កេតឃើញថា
ប្រជាប្រិយភាព Smart Device មិនថា Smartphone, Tablet ឬ Phablet នោះទេ
គឺសុទ្ធតែមានកំណើនប្រើប្រាស់យ៉ាងច្រើន។ ទន្ទឹមនោះ រាល់ម្ចាស់
device ទំនើបៗទាំងអស់
ប្រាកដជាមានតម្រូវការចង់បានពុម្ពអក្សរស្អាតយកមកដំឡើងប្រើហើយ
មែនទេ។
ជឿថាប្រិយមិត្តមួយចំនួនយ៉ាងហោចក៏មានសញ្ញាណដឹងខ្លះៗ
ពីរបៀបដំឡើង khmer font នៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ
Android ជាមិនខានហើយ។ យ៉ាងណាមិញ ប្រសិននៅមានភាពស្រពិចស្រពិលអាចចុចត្រង់នេះ
ដើម្បីស្វែងយល់បាន។ សូមបញ្ជាក់ថា font
ខ្មែរដែលប្រិយមិត្តបានទាញមកដំឡើងនេះ គឺមានតែមួយ font
កំណត់ជាលក្ខណៈ default ប៉ុណ្ណោះ។
ប្រសិនចង់បាន font ជាអក្សរខ្មែរស្អាតៗផ្សេងទៀត គឺតម្រូវទាញយកពី Online Store សិន។
ដឹងត្រឹមការដំឡើងក៏ពិតមែន តែសម្រាប់ទំព័រនៅចុងសប្ដាហ៍នេះ Sabay សូមបង្ហាញ MyFont ដែលជាកម្មវិធីមានផ្ទុកនូវពុម្ពអក្សរខ្មែរជាច្រើនស្អាតៗ អាចឱ្យអ្នកទាញយកមកដំឡើងប្រើដោយឥតគិតថ្លៃបាន។ កុំឱ្យខាតពេល សូមអនុវត្តតាមជំហានខាងក្រោម៖
ដំបូងត្រូវមានកម្មវិធី MyFont នេះជាមុនសិន តែបើពុំទាន់មាន អាចចូលទៅ Google Play ដើម្បីទាញយកឬ ចុចត្រង់នេះ ក៏បាន រួចហើយដំឡើង។
បន្ទាប់មក ចុចលើប៊ូតុង OK → OK ហើយ restart ទូរសព្ទជាការស្រេច។
(ចំណាំ៖ ប្រើ khmer font បានទាំងស្រុង លុះត្រាតែប្រព័ន្ធប្រតិបត្តិការរបស់អ្នកចាប់ពី Android 4.1 ឡើងទៅ ហើយក៏ចាំបាច់ត្រូវតែដំឡើង Khmer Font ជាមួយសិន តែបើពុំមានសូម ចុចត្រង់នេះ ដើម្បីទាញយក)
ដោយ៖ ឈុន ហួរ

- បើកកម្មវិធី MyFont ឡើង។ មាន ៣ផ្នែកគឺ៖

- Online៖ ជា font ដែលមាននៅលើអនឡាញមានន័យថា បើចង់ Install ត្រូវ Download ជាមុនសិន។
- Local៖ ជា Font ដើមដែលមាននៅក្នុង Setting ទូរសព្ទជាក់ស្ដែងជា font ដែលបានដំឡើងពីខាងដើម។
- Custom៖ ជា Font ដែលយើងបាន Download មកជាកញ្ចប់ជាក់ស្ដែងយើងមាន file មួយឈ្មោះថា All Font Khmer Unicode។ ប្រិយមិត្តអាច ចុចត្រង់នេះ ដើម្បីទទួលបាន font ខ្មែរជាច្រើន។ រួចពីទាញយករួច ប្រិយមិត្តត្រូវមានកម្មវិធីសម្រាប់ពន្លាជាក់ស្ដែង 7Zipper អាច ចុចត្រង់នេះ ដើម្បីទាញយក។ (ចំណាំ៖ បន្ទាប់ពីពន្លា folder All Font Khmer Unicode រួច ត្រូវ copy font ដែលមាននៅក្នុង folder ចូលទៅទីតាំង /sdcard/zitiguanjia ដែលជា folder របស់កម្មវិធី MyFont)

- ដើម្បីដំឡើង Font ខ្មែរ សូមចូលទៅ
Custom tab រួចរំកិលចុះក្រោយរកមើល font ដែលអ្នកចង់បានហើយ touch
ទៅលើនោះ យើងនឹងឃើញផ្ទាំងដូចខាងក្រោម៖

បន្ទាប់មក ចុចលើប៊ូតុង OK → OK ហើយ restart ទូរសព្ទជាការស្រេច។
(ចំណាំ៖ ប្រើ khmer font បានទាំងស្រុង លុះត្រាតែប្រព័ន្ធប្រតិបត្តិការរបស់អ្នកចាប់ពី Android 4.1 ឡើងទៅ ហើយក៏ចាំបាច់ត្រូវតែដំឡើង Khmer Font ជាមួយសិន តែបើពុំមានសូម ចុចត្រង់នេះ ដើម្បីទាញយក)
0 comments:
Post a Comment