
ទំព័រនេះ Sabay សូមធ្វើការណែនាំពីវិធីសាស្ត្រដើម្បីពិនិត្យមើល ថាតើគណនី Facebook របស់យើង ត្រូវបានលួចប្រើ ឬអត់ ដោយអនុវត្តតាមជំហានដូចខាងក្រោម៖
១. Log ចូលទៅគណនី Facebook របស់អ្នក រួចចុចលើ Account Settings
២. សូមជ្រើសរើសយក Tab Security រួចជ្រើសរើសយក Edit
៣. ប្រិយមិត្តនឹងឃើញផ្ទាំង Active Sessions
Last accessed៖ គឺជាពេលវេលាចុងក្រោយដែលគណនីរបស់អ្នក Log ចូល
Location៖ គឺជាទីកន្លែងដែលគណនីរបស់អ្នក Log ចូល
Device Type៖ គឺជាប្រភេទឧបករណ៍របស់អ្នក Log ចូល
ប្រសិនប្រិយមិត្តរកឃើញមាន Device ឬ Location ឬ Last Accessed ដែលអ្នកមិនស្គាល់ច្បាស់ ពោលគឺមិនបានធ្វើ ខុសគ្នានឹងពេលវេលាឆែក ទីតាំង និងប្រភេទឧបករណ៍បើក FB មិនត្រូវគ្នា នោះគណនីរបស់អ្នកប្រហែលជាត្រូវបានគេលួចប្រើហើយ។ ដូច្នេះប្រិយមិត្តសូមចុចលើ End Activity ដើម្បីផ្ដាច់ Session ហើយដើម្បីអោយកាន់តែប្រាកដថា Account របស់អ្នកសុវត្ថិភាព សូមប្រិយមិត្តធ្វើការផ្លាស់ប្ដូរលេខសំងាត់គណនីរបស់អ្នកភ្លាមៗ។
តើប្រិយមិត្តមានរកឃើញ Session ណាមួយ ដែលអ្នកមិនស្គាល់ច្បាស់ដែរឬទេ?
ដោយ៖ អ៊ឹង សៀវទី



0 comments:
Post a Comment